នាយករដ្ឋមន្រ្តីចិន នឹងជួបពិភាក្សាការងារនារសៀលនេះជាមួយសម្តេចតេជោ ហ៊ុន សែន

សង្គម​ និង​សេដ្ឋកិច្ច

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន និងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅម៉ោងប្រមាណ ៤រសៀល ថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ បន្ទាប់មកមេដឹកនាំកំពូលទាំងពីរនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ លើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងព​ីរ ក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។

គួរជម្រាបថា ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកទី២នៅកម្ពុជា នៅរសៀលថ្ងៃទី៩នេះ លោក លី ខឺឈាង នឹងអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប។

នៅថ្ងៃទី១០ លោក លី ខឺឈាង និងភរិយា នឹងអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាប ដោយទស្សនាប្រាសាទមួយចំនួន ហើយក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវ។

នៅថ្ងៃទី១១ ខែវិច្ឆិកា លោក លី ខឺឈាង នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕