ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានយាងដល់កម្ពុជាហើយនៅរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងព្រះរាជដំណើរយាងមកកាន់កម្ពុជានាពេលនេះ ព្រះអង្គយាងបើកយន្តហោះដោយផ្ទះព្រះអង្គមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងបុត្រាមួយព្រះអង្គផងដែរ។
ព្រះចៅស៊ុលតង់ ជាមហាសេដ្ឋីមួយព្រះអង្គ ក្នុងចំណោមស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក។ ថ្វីត្បិតព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែទ្រង់ជាស្ដេចមួយអង្គដែលចាយព្រះជន្មហ៊ឺហារលើសស្ដេចណាៗទាំងអស់ ដោយសារការសម្ញែងទ្រព្យសម្បត្តិរបស់ទ្រង់ទៅកាន់ពិភពលោក។
យោងតាមទស្សនាវដ្ដី Forbes នៅឆ្នាំ២០២២ នេះ ស្តេចព្រះមហាក្សត្រ ប្រុយណេ មានទ្រព្យសម្បត្តិប៉ាន់ស្មានរហូតដល់ ២៨ពាន់លានដុល្លារអាមេរិក ហើយទ្រង់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេដោយសារព្រះអង្គជាស្តេចដែលនិយមចាយវាយកប់ពពក ទៅលើសម្ភារថ្លៃៗ និងវត្ថុប្រើប្រាស់ប្រណីតៗ៕