ឧកញ៉ា សុខ ស្រស់ ផ្ញើសារអបអរសាទរ ដល់ឯកឧត្តម ជីម សុខ ក្នុងឱកាសតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានផ្ញើសារអបអរសាទរ ឯកឧត្តម ជីម សុខ ក្នុងឱកាសដែលព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្នើ រដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសដ៏ប្រពៃថ្លែងថ្លានាពេលនេះដែលឯកឧត្តមជីម សុខ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ឧកញ៉ា សុខ ស្រស់ និងលោកជំទាវ ព្រមទាំងក្រុមគ្រសារ សូមគោរពជូនពរឯកឧត្តម ជីម សុខ និងលោកជំទាវ សូមមានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តចូលរួមដឹកនាំការងារអភិវឌ្ឍន៍ជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាស្ថាបនិកសន្តិភាពកម្ពុជា។

ជាចុងក្រោយ ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម ជីម សុខ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕