នាយករដ្ឋមន្ត្រីចិន អញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត

សង្គម​ និង​សេដ្ឋកិច្ច

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ​​បាន​​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​តាកែវ ប្រាសាទ​តាព្រហ្ម ​ប្រាសាទ​បាយ័ន និង​ប្រាសាទ​អង្គរវត្ត ​​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ទស្សនាកិច្ច​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប​នេះ ​​លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង ​​​ក៏​បាន​ចូលរួមពិធី​ប្រគល់-ទទួល នូវ​ជំនួយ​រដ្ឋាភិបាលចិន​អំពី​គម្រោងស្ថាបនាឡើងវិញ ជួស​ជុល និង​អភិរក្ស​ប្រាសាទ​តាកែវ​ នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​យប់​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ រយៈពេល​​ជិត​មួយ​សប្តាហ៍​​ ដែល​លោក​នឹង​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ចិន លើក​ទី២៥, កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​បូកបី​លើក​ទី​២៥ និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើកទី​១៧ ចាប់ពី​ថ្ងៃទី​០៨ ខែ​ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា៕