នៅមុនពេលចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ ដែលមានវត្តមានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានផ្តល់បទសម្ភាសន៍ជូនដល់ក្រុមសារព័ត៌មានទូរទស្សន៍ CNBC នៅមជ្ឈមណ្ឌលព័ត៌មាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅសណ្ឋាគារ សុខា ភ្នំពេញ។
សូមជម្រាបថា CNBC ជាក្រុមហ៊ុនទូរទស្សន៍ព័ត៌មានល្បីឈ្មោះមួយដែលឈរជើងច្រើនឆ្នាំមកហើយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចសម្ភាសន៍នោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មអាស៊ាន និងពិភពលោក។
អ្នកឧកញ៉ា សៀ ឫទ្ធី ជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅកម្ពុជាជាច្រើនវិពិសេសនៅក្នុងវិស័យសំណង់ អចលនទ្រព្យ និង ដឹកជញ្ជូន និង ឡូជីស្ទិក។
ក្រៅពីនេះអ្នកឧកញ៉ា ក៏ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា, សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រួមទាំងជាសមាជិកនៅក្នុងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា,សមាជិកនៃវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំនៅទីក្រុងដាវ៉ូសប្រទេសស្វីស ផងដែរ៕