កម្ពុជា ស្នើឱ្យមានការរៀបចំនូវ«កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅជួយតម្រង់ទិសអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការ​បំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាព​ប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២២ កាលថ្ងៃទី១០ ខែ វិច្ឆិកា សម្តេច ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួម​គ្នា​ជា​មួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ច​អា​ស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ។

ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ ដែល​បាន​ប្រព្រឹត្តទៅនៅក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្ញុំ​បាន​ស្នើ​បង្កើត​ឡើង​នូវ​ក្រប​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​បៃ​តង​អាស៊ាន ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្ដើរៗ ទៅ​ជា​សហគមន៍​ដែល​មាន​ចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕