រដ្ឋាករទឹក សូម​ឲ្យព​ល​​រដ្ឋប្រើ​ប្រា​ស់​ទឹកសន្សំសំ​ចៃ ខណៈ​ក្នុង១ថ្ងៃផ​លិ​ត​​​បាន ៦០​ម៉ឺនម៉ែត្រគួប តម្រូវ​ការ​រហូតដល់ ៧០ម៉ឺន​ម៉ែត្រគួប

សង្គម​ និង​សេដ្ឋកិច្ច

 ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់​ទឹក​ដោយសន្សំសំចៃ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ ពិសេស​តំបន់ជាក្រុង ដោយសារតែសមត្ថភាពនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃ​បានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប តែតម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ នេះបើ​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាស បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ រដ្ឋាករទឹកមានរោង​ចក្រផលិត​ទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ប៉ុន្តែជាក់​ស្តែង ជាមួយនឹងការលូតរាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឲ្យតម្រូវ​ការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើមាន​ការខ្វះ​ខាត​ទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងក្នុង​ម៉ោងមានតម្រូវការ​ទឹកខ្ពស់។

រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកកំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់​ខែង ដែលនឹងអាចផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក្នុងឆ្នាំ២០២៣៕