Meta ប្រកាសកាត់បន្ថយបុគ្គលិកជាង ១ ម៉ឺននាក់ ក្រោយខាតបង់ជាង ៨០០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Meta Platforms បាន​ប្រកាសថា នឹង​កាត់​បន្ថយ​បុគ្គលិក​ប្រមាណ ១៣% ឬ​ច្រើនជាង ១១ ០០០ នាក់ បន្ទាប់ពី​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់ជាមួយ​នឹង​វិបត្តិហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដី​ប្រកាស​ខាងលើ បាន​ធ្វើ​ឲ្យ Meta ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិក​តំបូង​បំផុត​ដែល​កាត់បន្ថយ​ចំនួន​បុគ្គលិក​ច្រើន​លើសលុប ពោល​ច្រើនជាង​ក្រុមហ៊ុន​យក្ស Twitter, Microsoft និង Snap ទៅទៀត។

សូមជម្រាបដែរថា បច្ចុប្បន្ន Facebook កំពុង​ជួប​ប្រទះ​ហានិភ័យជា​ខ្លាំង ស្របពេល​ក្រុមហ៊ុន​ខាតបង់​ប្រាក់​ប្រហែល ៨០០ ពាន់​លាន​ដុល្លារ​ ត្រឹមរយៈពេលជាងមួយឆ្នាំ​ប៉ុណ្ណោះ ពោល​កាលពី​ខែកក្កដា​ឆ្នាំទៅ Meta មានតម្លៃជាង ១ ទ្រីលាន​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​ធ្លាក់​មក​នៅ​សល់​តែជាង ២៥០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕