កិច្ចប្រជុំកំពូល G20 លើកទី ១៧ ឆ្នាំនេះ នឹងធ្វើឡើងនៅកោះបាលី ដែលមានឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំមានរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១៥ និង ១៦ វិច្ឆិកា ២០២២។
កិច្ចប្រជុំកំពូលមួយនេះ អាចនិយាយបានថា ជាវេទិកាក្ដៅគគុកមួយដែលប្រមូលផ្ដុំដោយថ្នាក់ដឹកនាំកំពូលៗជុំវិញពិភពលោក ហើយនេះក៏ជាកិច្ចប្រជុំ G20 លើកដំបូង តាំងពីរុស្ស៊ីបើកការឈ្លានពានចូលទឹកដីអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ២០២២។
យោងតាមការចុះផ្សាយពី Reuters និង Geo បានរៀបចំជាបញ្ជីឈ្មោះមេដឹកនាំពិភពលោកដែលនឹងបង្ហាញមុខនៅក្នុងកិច្ចប្រជុំកំពូលនៅឥណ្ឌូណេស៊ីដូចតទៅ៖
-ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo
-ប្រធានាធិបតីអាមេរិក ចូ បៃឌិន
-ប្រធានាធិបតីចិន ស៊ី ជីនពីង
-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov
-ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy (តាមរយៈវីដេអូខល)
-នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak
-នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau
-នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida
-នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi
-នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese
-នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Yoon Suk-Yeol
-អធិការបតីអាល្លឺម៉ង់ Olaf Scholz
-ប្រធានាធិបតីបារាំង Emmanuel Macron
-ព្រះអង្គម្ចាស់ Mohammed Bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត
-ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa
-ប្រធានាធិបតីតួកគី Tayypi Erdogan
-ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez
-រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard
-នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni
-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
-ប្រធានគណៈកម្មការអឺរ៉ុប Ursula Von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel៕