ឧកញ៉ារកស៊ីនៅខេត្តព្រះសីហនុ រតនៈ សម្បត្តិ កំពុងកាច់ចង្កូតជំនួញអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

ក្រៅពីកាន់ការងារជាអនុប្រធានកិត្តិយសសាខាខេត្តព្រះសីហនុហើយនោះ ឧកញ៉ា រតនៈ សម្បត្តិ ជាពាណិជ្ជករខ្មែរដែលរកស៊ីក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ បដិសណ្ឋារកិច្ច និងអចលនទ្រព្យម្នាក់មានភាពលេចធ្លោក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាជាប្រធានក្រុមហ៊ុន Kong Pong Devaresort, The Rich Resort, ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី  និងភោជនីយដ្ឋានម្លប់ជ្រៃប៉ោកី ខេត្តព្រះសីហនុ។

ឧកញ៉ា រតនៈ សម្បត្តិ កាលពីឆ្នាំ២០០២ បានបរិច្ចាគដីចំនួនប្រមាណជាង ១០ហិចតា ទៅឱ្យគណៈកម្មការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំជាលម្អឆ្នេរសមុទ្រសាធារណៈបម្រើឱ្យវិស័យទេសចរណ៍។

ក្នុង​ការ​ផ្ទេរ​ដី​ដាច់​ដោយ​ឡែកមួយ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​ឧកញ៉ា រតនៈ សម្បត្តិ ទទួលបាន​ដី៩៤​ហិកតា ដែល​កាល​ពី​មុន​ត្រូវបានកំណត់​ជា​គម្រប​ព្រៃ​ឈើ ​ក្នុងឃុំបិតត្រាង​។ មួយសប្ដាហ៍មុនពេលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ាបានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ៕