កិច្ចប្រជុំកំពូល G20 លើកទី ១៧ នឹងធ្វើឡើងនៅកោះបាលី ឥណ្ឌូណេស៊ី រយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១៥ និង ១៦ វិច្ឆិកាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានប្រាប់ទៅកាន់ប្រធានាធិបតីអាមរិក ចូ បៃឌិនថា កិច្ចប្រជុំ G20 សារនេះ នឹងអាចសម្រេចបាននូវសមិទ្ធផលធំធេង អាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ។
“ពួកយើងរំពឹងថា កិច្ចប្រជុំ G20 នឹងអាចជួយពង្រឹងចំណងមិត្តភាពជាសកល និងអាចជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងមានសព្វថ្ងៃ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយជាមួយមេដឹកនាំអាមេរិក ចូ បៃឌិន៕