ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើគណៈកម្មការអឺរ៉ុប និង G7 ជួយរឿងមួយ សម្រាប់កិច្ចប្រជុំ G20

អន្តរជាតិ

កិច្ចប្រជុំកំពូល G20 លើកទី ១៧ នឹងធ្វើឡើងនៅកោះបាលី ពីថ្ងៃទី ១៥ ដល់ទី ១៦ វិច្ឆិកា​ខាងមុខ ដោយមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាច្រើន​ទូទាំង​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនកិច្ចប្រជុំខាងលើចាប់ផ្ដើមជាផ្លូវការនៅថ្ងៃស្អែក ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បាន​ស្នើសុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប និង​ក្រុម G7 ជួយ​ផ្ដល់​នូវ ការគាំទ្រ និងភាពបន់បែន​សម្រាប់​កិច្ច​ប្រជុំ​ខាងលើ ដើម្បី​ជំរុញ​ឲ្យ​សមិទ្ធផល​នៃ​ការ​ប្រជុំ​កាន់តែ​ទទួល​បាន​ផ្លែផ្កា។ នេះបើតាម​ការចុះផ្សាយពី Reuters។

“​ខ្ញុំ​ចង់​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ច្បាស់លាស់​មួយ​ពី​កិច្ចប្រជុំ G20 ដែល​ពិភពលោក​កំពុង​រង់ចាំ ថា​នឹង​សម្រេច​បាន​នា​ពេលឆាប់ៗ”។ នេះ​បើតាម​សម្ដី​របស់​ថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី​ សំណេះសំណាល​ជាមួយ​ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មុន​ការប្រជុំ​ចាប់ផ្ដើម៕