ភាពយន្ត”ព្រលឹងល្បុក្កតោ” ដែលជាភាពយន្តមួយផ្ដោតលើ ក្បាច់គុណខ្មែរ នឹងបង្កប់នូវស្នេហា មនោសញ្ចេតនា ស៊ីជម្រៅបានប្រកាសថ្ងៃ ចាក់បញ្ចាំងហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅរោងភាពយន្ត Prime Cineplex សាខាSamai Square ក្រោមវត្តមាន ផលិតករ អ្នកដឹកនាំរឿង តួសម្តែងសំខាន់ៗ ដូចជាភ្ញៀវកិត្តិយសមួយចំនួនទៀត។
ភាពយន្តខាងលើនិពន្ធនឹងដឹកនាំរឿងដោយ លោកគ្រូតា ព្រឹទ្ធាចារ្យក្រមាមាស «សាន គឹមស៊ាន» ក្រោមការជួយឧបត្ថម្ភដោយ ឧត្ដម តឹក ង៉ូយ ដែលមហាជនស្គាល់លោកថា ជាស្ដេចនំដូណាត់
រឿង”ព្រលឹងល្បុក្កតោ” ជាប្រភេទភាពយន្តខ្នាតធំ ដែលខ្លឹមសារសង្ខេបនៃ ចាស់រឿង និយយពី (នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ អ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ រហូតបានសម្រេច។)
លោកគ្រូតា
សាន គឹមស៊ាន ហៅតាក្រមាមាស
ដែលជាអ្នកដឹកនាំរឿងបានមាន
ប្រសាសន៍ថា
សាច់រឿងទាំងមូលគឹឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ
និងវិភាគពីចរិតមនុស្ស
ដែលមិនអាច មើលតែសំបកក្រៅនោះទេ។
លោកថា “ព្រលឹងល្បុក្កតោ”
ដែលលោកផលិតឡើងមកនេះ
គឺចង់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់
ពីច្បាច់គុណរបស់ខ្មែរ
ដែលបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ
ពិសេស ក្បាច់ល្បុក្កតោ
នេះតែម្ដង។
ជាមួយនឹង
ស្នាដៃខាងលើ ព្រឹទ្ធាចារ្យក្រមាមាស
លោក សាន គឹមស៊ាន
រង់ចាំមតិយោបល់កែលម្អពីប្រិយមិត្តខាងព៏ត៌មាន
និងទស្សនិកជន ដោយក្តីរីករាយ
ព្រោះថានេះជាស្នាដៃដំបូងរបស់លោកផ្ទាល់បានដឹកនាំខ្លួនឯង
ដោយសហការជាមួយការីថត និងកាត់ត
ចំណាន គឺលោក សុង សូរភក្តី។
សម្រាប់ឯកឧត្តម តឹក ង៉ូយ ដែលសាធារណជនមួយចំនួនហៅគាត់ថា «ស្តេចនំដូណាត់» និងជាផលិតករ ក៏ដូចជា អ្នកឧបត្ថម្ភ ការចំណាយទាំងស្រុង លើការថតភាពយន្តគុននិយមនេះ បានថ្លែងថា មូលហេតុដែលនាំឲ្យសម្រេច ចំណាយប្រាក់រហូតដល់ទៅ១០ម៉ឺន ដុល្លារ ក្នុងផលិតភាពយន្តនេះឡើង ក៏ព្រោះតែលោក ចង់រួមចំណែកលើកតម្កើង ក្បាច់គុណរបស់ខ្មែរ ពិសេសក្បាច់គុនល្បុក្កតោតែម្ដង។ ឯកឧត្តម បានបន្តថា លោកមមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី លោកសូមកោតសសើរ ដល់លោកគ្រូគឺមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លោកថា នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម ហើយនាំងគ្នាអភិរក្ស។
រីឯលោកយឹម លីនហោស ប្រធានផ្នែកប្រតិបត្តរោងភាពយន្ត Prime Cineplexវិញ បានបញ្ជាក់ថា៖ «ជាការពិត ណាស់ រោងភាពយន្តយើងខ្ញុំប្រកាន់គោលជំហរគាំទ្រស្នាដៃខ្មែរ ជាពិសេសគឺរឿង «ព្រលឹងល្បុក្កតោ» នេះឯង។»
តាមផែនការ «ព្រលឹងល្បុក្កតោ» នឹងចាក់ជូន ទស្សនិកជនទាំងអស់បានទស្សនា ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ទទឹមគ្នានោះ ភាពយន្តមួយនេះក៏គ្រោង នឹង យកទៅដាក់លើទឹកដីអាមេរិកផងដែរ៕