លឺល្ហៀងៗថា Amazon អាចដើរតាមគន្លង Facebook កាត់បន្ថយបុគ្គលិកម្ដងខ្ទង់ម៉ឺននាក់

អន្តរជាតិ

កាលពី​ពេលកន្លងទៅ មានលេចលឺចចាមអារ៉ាមថា Facebook គ្រោងកាត់បន្ថយ​បុគ្គលិក​រហូត​ជាង ១ ម៉ឺននាក់ ដើម្បី​សម្រួល​ដល់​បន្ទុកក្រុមហ៊ុន អំឡុងពេល​សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានិភ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយគ្នានេះ ក៏មានលឺល្ហៀងៗមកទៀតថា Amazon ក៏អាច​នឹង​ធ្វើការ​សម្រេចចិត្ត​ដូច Facebook ដែរ ដោយ​គ្រោង​កាត់បន្ថយ​បុគ្គលិកប្រមាណ ១ ម៉ឺននាក់​សម្រាប់​សប្ដាហ៍នេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី​ Reuters។

ប្រភពដដែលបន្ថែមទៀតថា បុគ្គលិកដែលអាច​នឹង​ត្រូវបញ្ឈប់ ភាគច្រើន​គឺ​នៅផ្នែកឧបករណ៍អេឡិច ផ្នែកលក់រាយ និង​ផ្នែកធនធាន​មនុស្សជាដើម។

សូមជម្រាបដែរថា តាំងពី​ចុងឆ្នាំមុន Amazon មាន​បុគ្គលិកពេញម៉ោង និងក្រៅម៉ោង​ច្រើនជាង ១,៦ លាន​នាក់ ហើយថ្មីៗនេះ​ពួកគេ​បាន​ប្រកាស​ថា នឹងផ្អាក​រើសបុគ្គលិក​ថ្មី​បណ្ដោះអាសន្ន ក្នុង​រយៈពេលប៉ុន្មានខែខាងមុខ៕