ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជូនពរសម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺកូវីដ ១៩

ជុំវិញ​ឧកញ៉ា

កាលពីម្សិលមិញនេះ​ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅចូល​រួម​កិច្ចប្រជុំ​កំពូល G20 លើកទី ១៧ នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​ជា​អកុសល នាយករដ្ឋមន្ត្រីកម្ពុជា បាន​ធ្វើតេស្តរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ ​បន្ទាប់ពី​ទៅដល់​ទីនោះ​មិន​បាន​ប៉ុន្មាន​ម៉ោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុនេះហើយ ទើប​លោក​សម្រេច​ចិត្ត​នាំ​គណៈប្រតិភូ​វិល​មក​មាតុភូមិ​វិញ ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់​លោក និង​គណៈប្រតិភូ​គឺ​នៅ​មាំទាំ និង​មិនមាន​រោគសញ្ញា​នៃ​ជំងឺ​កូវីដ ១៩ ឡើយ។

ទន្ទឹម​នឹង​នោះ ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ក៏​បាន​​ជូនពរ​នាយករដ្ឋមន្ត្រី​កម្ពុជា សូមបន្ត​មាន​សុខភាព​ល្អ មាំទាំ ដឹកនាំប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន និង​សូម​ឲ្យ​លោក​ឆាប់ជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ៕