ក្រសួង ហៅវិស័យឯកជន ប្រាប់ពីការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន ស្តីពីការនាំចេញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាវឌ្ឍនភាព ការចរចាជុំទី ១ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មទំនិញរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣% បើធៀបនឹងឆ្នាំ២០២០។

សម្រាប់មុខទំនិញសំខាន់ៗ នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលធ្វើដំណើរ ថ្នាំជក់ អង្ករ បរិធានអគ្គិសនី និងបង្គុំយានយន្ត ជ័រកៅស៊ូក្រាលផ្លូវថ្នល់ ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ ចំណីសត្វ ប្រេង ប្លាស្ទីក យានយន្ត ក្រដាស។-ល-៕