សម្រាប់កិច្ចប្រជុំកំពូល G20 លើកទី ១៧ ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបគ្នាពិភាក្សាពីបញ្ហាបំណុលនៃប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពី Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មេដឹកនាំប្រទេសទាំង ២ បានជជែកគ្នារិះរកដំណោះស្រាយ ជាពិសេសការជួយលើផ្នែកហិរញ្ញវត្ថុដល់ប្រទេសទាំងនោះ ដើម្បីឲ្យពួកគេអាចយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា ប្រទេសចិនគឺជាម្ចាស់បំណុលធំបំផុតមួយរបស់ប្រទេសហ្សំប៊ី ខណៈបំណុលសរុប ៧៥% របស់ប្រទេសក្នុងទ្វីបអាហ្វ្រិក គឺមានចិន បារាំង និងឥណ្ឌា៕