ឧកញ៉ា លី ហុង ម្ចាស់សណ្ឋាគារ The Penthouse Resident និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ទទួលបានចៅស្រីម្នាក់ទៀតហើយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រសូតនៅឯទីក្រុងបាងកក ប្រទេសថៃ ទើបតែមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ប្រិយមិត្តប្រហែលជានៅចាំបាន កាលពីដើមឆ្នាំ២០២១ មានពិធីមង្គលការមួយរៀបចំឡើងយ៉ាងវិសេសវិសាលទាំងការតុបតែងលម្អគ្រឿងភ័ស្តុភាបណ្ណាការ ផ្កាស្រស់ និងមានវត្តមានថ្នាក់ដឹកនាំកំពូលៗ អ្នកឧកញ៉ា ឧកញ៉ាច្រើនរូបអញ្ជើញចូលរួមក្នុងពិធីសិរីមង្គលរបស់កូនប្រុស-ស្រី ឧកញ៉ា លី ហុង និង លោកស្រី លី ដាណា និងលោល អ៊ុក សាវុធ និង លោកស្រី ទ្រី អេង។ កូនប្រុសឈ្មោះ លី ហេ្សមីន កូនស្រី អ៊ុក សាវុធ សវនា ដែលប្រព្រឹត្តពិធីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។
លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក លី ហ្សេមីន បានបង្ហោះសារបង្ហាញអារម្មណ៍ដ៏កក់ក្តៅបំផុតជាភាសាអង់គ្លេស សម្រាប់ស្វាគមន៍កូនស្រីច្បង ដែលលោកទន្ទឹមរង់ចាំអស់ជាច្រើនខែ។
លោកចាត់ទុកចំណងដៃដំបូងនេះថា គឺជាបំណែកនៃឋានសួគ៌សម្រាប់គ្រួសារ។ ជាមួយគ្នានេះ លោកក៏បានអរគុណដល់ប្រពន្ធរបស់លោកដែលមានភាពក្លាហាន និងរឹងមាំ ហើយលោកស្រឡាញ់បំផុត៕