ឥណ្ឌាមកចូលរួម G20 សារនេះកុំឲ្យខាត មួយថ្ងៃជួបប្រជុំទ្វេភាគី ៨ ប្រទេស

អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងបើកកិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​ដល់ទៅ ៨ ប្រទេស​នាថ្ងៃទី ១៦ វិច្ឆិកា​ អំឡុង​កិច្ចប្រជុំកំពូល G20 ដែលកំពុងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Timesofindia បានឲ្យដឹងថា ប្រទេស​ដែល​នឹង​ត្រូវជួប​ប្រជុំជាមួយ​ឥណ្ឌា​មាន​ដូចជា ឥណ្ឌូណេស៊ី អេស្ប៉ាញ បារាំង សិង្ហបុរី អាល្លឺម៉ង់ អ៊ីតាលី អូស្ត្រាលី និងចក្រភពអង់គ្លេស។

សម្រាប់​កិច្ចប្រជុំទ្វេភាគីជាមួយ​អង់គ្លេស រដ្ឋាភិបាល​ឥណ្ឌា​ទទួល​បាន​ផ្លែផ្កា​យ៉ាងល្អ ពោល​នាយករដ្ឋមន្ត្រី​អង់គ្លេស Rishi Sunak អនុញ្ញាត​ផ្ដល់​ទិដ្ឋាការពិសេស​ដល់​អ្នកជំនាញវ័យក្មេងមកពីប្រទេសឥណ្ឌា​មក​ធ្វើការ​នៅ​អង់គ្លេស ប្រមាណ ៣ ០០០ នាក់ជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលអង់គ្លេស​ថែមទាំងបានលើកឡើងទៀតថា ឥណ្ឌា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ធំ​ពី​គម្រោង​ខាងលើ ដ្បិត​ពួកគេ​ជា​ប្រទេស​ទីមួយ​ដែល​ទទួល​បាន​ទិដ្ឋាការ​ពិសេស​បែបនេះ​ពី​អង់គ្លេស ហើយ​គម្រោងនេះ​ក៏​នឹង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ភាព​ជា​ដៃគូ​រវាង​អង់គ្លេស និង​ឥណ្ឌា​ទៀតផង៕