រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចាកចេញពីកិច្ចប្រជុំកំពូល G20 មុនកាលកំណត់

អន្តរជាតិ

មានសេចក្ដីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានចាកចេញពីកោះបាលី ដែលជាទីតាំងកិច្ចប្រជុំកំពូល G20 លើកទី ១៧ កាលពីថ្ងៃពុធ មុនពេលកំណត់មួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី The Print បានឲ្យដឹងថា អ្នកតំណាងប្រទេសរុស្ស៊ី បានឡើងយន្តហោះ​ទៅ​មាតុភូមិ​វិញ ក្រោយ​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ចូលរួមកិច្ចប្រជុំតាម​រយៈ​វីដេអូខល និងបានថ្កោលទោស​ចំពោះ​ទង្វើ​រដ្ឋាភិបាល​រុស្ស៊ី​ ធ្វើមក​លើ​ខ្លួន​ជាខ្លាំង។

យ៉ាងណា ម្ចាស់ផ្ទះឥណ្ឌូណេស៊ី​ពិតជា​បាន​បញ្ជាក់​ពីការ​ចាកចេញ​របស់​លោក Lavrov ប៉ុន្តែមិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ឬ​បង្ហើប​ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក Zelenskyy នោះឡើយ។

សូមជម្រាបដែរថា អំឡុងពេល​ចូលរួមប្រជុំ​តាម​រយៈវីដេអូខលនោះ ប្រធានាធិបតីអ៊ុយក្រែន​បានហៅកិច្ចប្រជុំនេះថា G19 ជំនួស​ដោយ G20 ក្នុងគោលបំណង​ចាត់ទុកថា រុស្ស៊ី​មិនសក្ដិសម​ជា​សមាជិក​នៃ​ក្រុមនេះឡើយ៕