ក្រុម G20 អនុម័តសេចក្ដីថ្លែងការណ៍រួម ថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ

នាថ្ងៃទី ១៦ ​វិច្ឆិកា ២០២២ នេះ ក្រុមមេដឹកនាំ G20 បាន​​អនុម័ត​ជារួម​លើ​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​ថ្កោលទោស​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើតាម​ការ​ចុះផ្សាយពី CNBCTV18។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“សមាជិកភាគច្រើន បាន​បង្ហាញ​ការ​ថ្កោលទោសយ៉ាងខ្លាំង​ចំពោះ​សង្គ្រាម​នៅអ៊ុយក្រែន និងបាន​សង្កត់ធ្ងន់ថា នេះ​គឺ​ជា​ដើមចម​នៃ​ការ​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្សជាតិ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន”។ នេះ​បើតាម​អត្ថន័យ​នៃ​សេចក្ដីថ្លែងការណ៍​រួម។

បន្ថែមពីនោះ ក្រុមមេដឹកនាំ G20 បានបញ្ជា​ឲ្យ​រុស្ស៊ី​គោរពតាម​គោលការណ៍​ដែល​បាន​ព្រមព្រៀងជាមួយ​អ៊ុយក្រែន ជុំវិញ​ការ​ប្រើប្រាស់​ដែនសមុទ្រ​ខ្មៅ ចំពោះ​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទៀតផង។

ពួកគេ​ថែមទាំង​បាន​សង្កត់ធ្ងន់ថា បើទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ អាវុធនុយក្លេអ៊ែរ គឺមិនត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាដាច់ខាត ហើយ​បើ​មាន​ករណី​នេះ​កើតឡើង ច្បាប់អន្តរជាតិ​នឹង​ត្រូវ​អនុវត្តជាបន្ទាន់៕