ឧកញ៉ា វង្ស ប៊ុនហេង ជាពាណិជ្ជករដ៏សកម្មមួយរូបក្នុងវិស័យកសិកម្មផ្នែកស្រូវអង្ករ និងជាសមាជិកជាន់ខ្ពស់មួយរូបដែលបានចូលរួមចំណែកយ៉ាងសំខាន់លើកកម្ពស់ការនាំចេញស្រូវអង្ករ បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។
លោកឧកញ៉ា កំពុងដឹកនាំអាជីវកម្ម ក្នុងតួនាទីនាយកប្រតិបត្តិ ក្រុមហ៊ុន វង្ស ប៊ុនហេង ដែលវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងចែកចាយ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកទទួលគោរមងារ “ឧកញ៉ា” ពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៥/៣០៦ តាមសេចក្តីក្រាបទូលថ្វាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ នាពេលកន្លងទៅ លោកក៏ត្រូវបានសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនរបស់លោកក៏ធ្លាប់ជ្រើសរើសបានសំណាកអង្ករល្អជាងគេរបស់កម្ពុជា ដែលត្រូវយកទៅប្រកួតប្រជែងអង្ករល្អជាងគេបំផុត របស់ពិភពលោក នៅប្រទេសហ្វីលីពីន ដោយជាប់ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice) ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៩៕