សមាជិកអាស៊ានម៉ៅដាច់ពាក់កណ្ដាលបញ្ជីឈ្មោះ ប្រទេសផលិតអង្ករបានច្រើនបំផុតលើលោក

អន្តរជាតិ

តំបន់អាស៊ី គឺជាជម្រុកផលិតស្រូវសម្រាប់ផ្គត់ផ្គង់ទីផ្សារអង្ករអន្តរជាតិ​ធំ​បំផុតនៅលើលោក ហើយជារៀងរាល់ឆ្នាំ ប្រទេសនៅអាស៊ីនាំចេញអង្ករទូទាំងសកលលោកបានរាប់រយលានតោនឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុងនោះ ប្រទេសដែលផលិតអង្ករបានច្រើនបំផុតលើលោកនោះ គឺជាមហាអំណាចសេដ្ឋកិច្ច​ចិន ដែល​ផលិត​អង្ករបាន​ប្រហែល ១៥០ លាន​តោន​ជារៀងរាល់ឆ្នាំ គិតពី​ចន្លោះឆ្នាំ ២០១៧ ដល់ ២០២២។

អ្វីដែលកាន់តែពិសេស​នោះ គឺ​ក្នុង​បញ្ជី​ប្រទេស​ផលិត​អង្ករ​ច្រើនបំផុត​លើលោកទាំង ១០ មាន ៥ ប្រទេស​នៅតំបន់អាស៊ាន ដូចជា ឥណ្ឌូណេស៊ី វៀតណាម ថៃ ភូមា និង​ហ្វីលីពីន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ ផលិតអង្ករបានច្រើនបំផុតលើលោក ចន្លោះឆ្នាំ ២០១៧ ដល់ ២០២២ ផ្អែកតាម​ទិន្នន័យ​ផ្ដល់​ឲ្យដោយ USDA៖

១/ ប្រទេសចិន ផលិតអង្ករជាមធ្យមបាន ១៤៨,២៧៧ លានតោន

២/ ប្រទេសឥណ្ឌា ផលិតអង្ករជាមធ្យមបាន ១២០,៥៤៤ លានតោន

៣/ ប្រទេសឥណ្ឌូណេស៊ី ផលិតអង្ករជាមធ្យមបាន ៣៤,៩៦ លានតោន

៤/ ប្រទេសបង់ក្លាដែស ផលិតអង្ករជាមធ្យមបាន ៣៤,៧៧២ លានតោន

៥/ ប្រទេសវៀតណាម ផលិតអង្ករជាមធ្យមបាន ២៧,៣១ លានតោន

៦/ ប្រទេសថៃ ផលិតអង្ករជាមធ្យមបាន ១៩,៤១៧ លានតោន

៧/ ប្រទេសភូមា ផលិតអង្ករជាមធ្យមបាន ១២,៨ លានតោន

៨/ ប្រទេសហ្វីលីពីន ផលិតអង្ករជាមធ្យមបាន ១២,១៧ លានតោន

៩/ ប្រទេសប៉ាគីស្ថាន ផលិតអង្ករជាមធ្យមបាន ៧,៩៦២ លានតោន

១០/ ប្រទេសប្រេស៊ីល ផលិតអង្ករជាមធ្យមបាន ៧,៦៥៨ លានតោន៕