មហាសេដ្ឋីមានបំផុតលើលោក ទុកពេល ២ ​ថ្ងៃឲ្យបុគ្គលិក Twitter សម្រេចចិត្តរឿងការងារថ្មី

អន្តរជាតិ

ក្រោយការសម្រេចទិញបានក្រុមហ៊ុន Twitter មហាសេដ្ឋីមានបំផុតលើលោក Elon Musk ទទួលបាន​មតិរិះគន់ជាច្រើន​ ជុំវិញចចាមអារ៉ាមនៃការបញ្ឈប់បុគ្គលិកជាច្រើននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​ការចុះផ្សាយពី Forbes បានបង្ហាញថា ម្ចាស់ក្រុមហ៊ុនថ្មី បានទុកពេល ២ ​ថ្ងៃឲ្យបុគ្គលិក Twitter ​សម្រេចចិត្តពី​អនាគតការងារ​របស់ពួកគេ និងត្រូវផ្ដល់ចម្លើយដល់ក្រុមហ៊ុនវិញ​នៅថ្ងៃព្រហស្បតិ៍ ម៉ោង ៥ រសៀល​ម៉ោងនៅអឺរ៉ុប (ប្រហែលម៉ោង ៥ ទាបភ្លឺ ​ថ្ងៃសុក្រ)។

ប្រភពដដែលបន្ថែមថា មេធំ Tesla បានចោទសួរបុគ្គលិក Twitter ថា តើពួកគេនឹងយល់ព្រម​បន្តការងារ​ជាមួយ Twitter ដែលនឹង​អាច​កែប្រែ​រូបរាងថ្មី ឬពួកគេអាចលាឈប់បានជាមួយ​ការបើកប្រាក់ខែ​ឲ្យ ៣ ខែ? បុគ្គលិកអាចផ្ដល់ចម្លើយមកក្រុមហ៊ុន​វិញ ​ក្នុង​រយៈពេល ២ ​ថ្ងៃ។

សូមជម្រាបដែរថា Elon Musk ធ្លាប់បានបង្ហើបថា លោកចង់បង្កើត Twitter 2.0 ហើយក្រុមហ៊ុន​ចាំបាច់​ត្រូវរងសំពាធ​ខ្លាំង ដើម្បីអាចសម្រេចរឿងមួយនេះ ខណៈបុគ្គលិកវិញ​គឺ​ត្រូវតែអាចធ្វើការ​រយៈពេលយូរ និង​មាន​ប្រសិទ្ធភាព​បំផុត ទើប​លោក​ព្រម​ទទួល​ស្គាល់ជា​បុគ្គលិក​ពេញសិទ្ធ៕