ពាណិជ្ជកម្មនៅចិន អាចនឹងជួបបញ្ហារអាក់រអួលនៅត្រីមាសទី ៤

អន្តរជាតិ

ការនាំចេញ និងនាំចូលរបស់ប្រទេសចិន នឹងត្រូវប្រឈមជាមួយសំពាធកាន់តែខ្លាំងនៅត្រីមាសទី ៤ នៃ​ឆ្នាំ ២០២២ នេះ ដោយសារ​តម្រូវការក្រៅប្រទេស មានការធ្លាក់ចុះ។ នេះបើតាម​សម្ដី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម Shu Jueting បាន​ប្រាប់​សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែតុលា ទំហំពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ បាន​ដាំក្បាលចុះជាលើកដំបូងតាំងពីខែឧសភា ឆ្នាំ ២០២០ គួបផ្សំជាមួយ​វិបត្តិ​អចលនទ្រព្យ និងឥទ្ធិពលជំងឺរាតត្បាតកូវីដ ១៩ ផង បានធ្វើ​ឲ្យ​ប្រទេសមួយនេះ ប្រឈមនឹង​វិបត្តិសេដ្ឋកិច្ចជាទំងន់។

សូមជម្រាបដែរថា ទាំងនេះអាចបណ្ដាលមកពី​សង្គ្រាមត្រជាក់​រវាងចិន និងអាមេរិក បន្ទាប់ពី​អាមេរិក​ព្យាយាម​បិទផ្លូវ​ចិន ជុំវិញ​ការ​ពង្រីកខ្លួន​លើវិស័យ​បច្ចេកវិទ្យា ដូចជា​តំឡើង​ពន្ធ​លើ​ទំនិញ​បច្ចេកវិទ្យា​ ចំពោះការនាំចេញ​ នាំចូល​ពី​ចិនទៅអាមេរិក​ជាដើម៕