ក្រុមហ៊ុនកូរ៉េខាងត្បូងចាប់ដៃជាមួយអារ៉ាប៊ីសាអូឌីត វិនិយោគគម្រោងខ្នាតយក្សតម្លៃ ៣០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន​កូរ៉េខាងត្បូង នឹងចុះកិច្ចព្រមព្រៀងជាមួយ​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យជាច្រើន ដែលមាន​តម្លៃ​រហូត​ដល់ទៅ ៣០ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសជាផ្លូវការ អាច​នឹង​លេចជារូបរាង នៅពេលដែល​ព្រះអង្គម្ចាស់ Mohammed Bin Salman រាជទាយាទ​នៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើដំណើរទស្សនកិច្ចទៅកាន់​មហាអំណាចសេដ្ឋកិច្ច​ធំ​បំផុត​ទី ៤ នៅអាស៊ី។

ដោយឡែក ក្រុមហ៊ុនកូរ៉េខាងត្បូងដែល​មាន​នៅ​ក្នុងផែនការ​ដ៏​សំបើម​នេះ​មានដូចជា Samsung S&T Corp និង POSCO Holdings Inc បានចុះកិច្ច​ព្រមព្រៀង​ច្រើនជាង ២០ ជាមួយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ចំពោះ​គម្រោងវិនិយោគ​លើ​វិស័យ​ជាច្រើន​ដូចជា កិច្ចសហប្រតិបត្តិការថាមពល ផ្លូវដែក គីមី ឱសថ និងហ្គេម។

បន្ថែម​ពីនោះ​ក្រុមហ៊ុន Korea Electric Power Corp និង​ក្រុមហ៊ុន ៤ ផ្សេងទៀត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអ៊ីដ្រូសែន និងអាម៉ូញាក់នៅក្នុងប្រទេសមួយនេះ៕