មេធំកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លូ គឹមឈន់ ទទួលងារ «ឧកញ៉ា» នៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

លោក លូ គឹមឈន់ ជាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលកាន់មុខដំណែងជាប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយកកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ តាំងពី​ឆ្នាំ​១៩៩៣ មកដល់ពេលបច្ចុប្បន្ន។ លោកមានស្រុកកំណើតនៅឃុំព្រែពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លូ គឹមឈន់ ទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/២៨៣ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៣ ដំណាលគ្នានឹងលោក ហ៊ីវ គឹមហេង។

លោក លូ គឹមឈន់ បានទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» សម្រាប់និទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលជប៉ុន ជាការទទួលស្គាល់គុណសម្បត្តិក្នុងការសម្រេចបានសមិទ្ធផលដ៏លេចធ្លោ លើការបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។

លោក គីមឈន់ បាន​កាន់តំណែងជា​​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ដឹកនាំ​របស់​លោក កំពង់ផែព្រះសីហនុ​បាន​អភិវឌ្ឍ​ ដោយ​ពង្រីកវិសាលភាពដឹកជញ្ជូន​ទៅ​កំពង់ផែធំ​ៗតាម​ប្រទេស​នានា។

ក្រៅកាន់ដំណែង​​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ លោកក៏ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីសន្ធរ ខេត្តកំពង់ចាមរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕