មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ជាសះស្បើយពីជំងឺកូវីដ១៩

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ហើយ ក្រោយធ្វើតេស្តយកសំណាកនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលចេញលិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យកាល់ម៉ែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ស្ថានភាពសុខភាពសម្តេចតេជោល្អជាធម្មតាបន្ទាប់ពីរកឃើញមេរោគកូវីដ១៩ នៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា រហូត មកដល់ថ្ងៃសៅរ ទី១៩នេះ សុខភាពសម្តេចតេជោល្អជាប្រក្រតីពុំមានរោគសញ្ញាណាមួយធ្វើឱ្យរំខានឡើយ។

លើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ជនរួមជាតិផងដែរបន្ទាប់តេស្តរកកូវីដ១៩ ហើយអវិជ្ជមាន និងមានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍សម្តេចមានកម្មវិធីពេញទាំងអស់ តែសម្តេចបានអះអាងថាច្បាស់ជាមិនហត់ពេកនោះទេ។

គួររម្លឹកបន្តិចថា ការដែលតេស្តរកឃើញមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន គឺនៅពេលដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាភ្ញៀវកិត្តិយស ហើយក្នុងកិច្ចប្រជុំនោះសម្តេចគ្រោងនឹងថ្លែងសន្ទរកថា ក៏នឹងមានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងផងដែរ។ ទន្ទឹមនឹងនោះ សម្តេចនឹងត្រូវទៅចូលរួមកិច្ចប្រជុំ APEC នៅបាងកក ប្រទេសថៃ ហើយក៏នឹងថ្លែងសុន្ទរកថា ក៏នឹងមានចូលគាល់ព្រះមហាក្សត្រថៃថែមទៀតផង៕