World Cup ឆ្នាំនេះមិនធម្មតា មានទាំងនាវាតម្លៃ ១ ពាន់​លានដុល្លារត្រៀមទទួលភ្ញៀវ

អន្តរជាតិ

ព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលកំពុង​រៀបចំ​ធ្វើឡើងនៅ​ប្រទេសកាតា​ គឺ​បាន​រំលេច​ភាពអស្ចារ្យ​ដូចរាល់ដង ប៉ុន្តែ​អ្វីដែល​ប្លែក​គឺ​ឆ្នាំនេះ កាតា​បាន​រៀបចំ​នាវា​ខ្នាតយក្ស ជា​សណ្ឋាគារ​បណ្ដែតទឹក​តំបូង​សម្រាប់​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី Thepeninsulaqatar បានបង្ហាញ​ថា នាវារបស់​ក្រុមហ៊ុន MSC World Europa ចំនួន​ ៣ នឹង​ធ្វើការ​ចត​នៅ​កំពង់ផែ Old Doha Port ដើម្បី​ធ្វើជា​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ដែល​នឹង​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​កាតា រហូត​ដល់​ចប់​កម្មវិធី។

ប្រភពដដែល​បន្ថែមថា នាវា​តំបូង​ដែល​បាន​មកដល់​ទីក្រុង Doha គឺ​អាចផ្ទុក​មនុស្ស​បាន ៦ ៧០០ នាក់ មានបន្ទប់ស្នាក់នៅ ២ ៦២៦ បន្ទប់ ផ្សារទំនើប និង​មាន​កន្លែងទូលាយ​សម្រាប់​ភ្ញៀវ​លំហែ​កាយ​ដល់​ទៅ ៤០ ០០០ ម៉ែត្រការ៉េ។

ដោយឡែក Inews វិញ បាន​រាយការណ៍​បន្ថែម​ថា នាវា​ធំ​បំផុត​របស់ MSC គឺ​មាន​តម្លៃជាង ១ ពាន់​លាន​ដុល្លារ សម្រាប់​ការសាងសង់ ខណៈ​តម្លៃ​ស្នាក់នៅ​អំឡុងពេលនេះ​វិញ គឺ​ចាប់ពី​ជាង ៣០០ ដុល្លារ/យប់៕