ធនាគារកណ្ដាលទម្លាយថា កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីអាចថយចុះជាង ៤% នៅឆ្នាំក្រោយ

អន្តរជាតិ

កាលពី​ថ្ងៃទី ២១ វិច្ឆិកា ២០២២ ធនាគារកណ្ដាល​ឥណ្ឌូណេស៊ី​បាន​ទម្លាយថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌូណេស៊ី អាចថយចុះ ៤,៣៧% ដោយសារ​រងឥទ្ធិពលពី​នៃការរឹតបន្តឹងរូបិយវត្ថុក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហើបឲ្យដឹងនេះ គឺធ្វើឡើងចំពេល​កិច្ចពិភាក្សា​ជាមួយ​រដ្ឋសភា ដើម្បី​ស្នើសុំ​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​នៅក្នុង​ឆ្នាំ ២០២៣ ស្របពេលលោក Perry Warjiyo ប្រធាន​ធនាគារកណ្ដាល​សង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​អាច​យ៉ាប់យ៉ឺន ដោយសារ​ផល​ប៉ះពាល់​ពី​សេដ្ឋកិច្ច​ពិភពលោក។

ដោយឡែក សម្រាប់​អត្រាអតិផរណា​វិញមានការធ្លាក់ចុះ​បន្តិច​​ ពោល​បាន​ធ្លាក់ចុះ​ពី ៥,៩៥% កាលពី​ខែកញ្ញា​ មក​នៅ​ត្រឹម ៥,៧១% នៅខែតុលា ខណៈ​ធនាគារកណ្ដាល​មាន​បំណង​ចង់​បន្ទាប​រហូត​ដល់ ៤% ទៅ ២%៕