អាមេរិក សន្យាជួយប្រទេសថៃ អភិវឌ្ឍលើរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច

អន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាស ក្នុងអំឡុងដំណើរទស្សនកិច្ច នៅទីក្រុងបាងកក សម្រាប់កិច្ចប្រជុំកំពូល Apec ថា សហរដ្ឋអាមេរិក នឹងជួយដល់ប្រទេសថៃ ដើម្បីធ្វើការអភិវឌ្ឍលើថាមពលនុយក្លេអ៊ែរ តាមរយ:ម៉ាស៊ីរ៉េអាក់ទ័រខ្នាតតូចៗ ប្រភេទថ្មី ដែលជាផ្នែកមួយនៃកម្មវិធី ក្នុងការប្រយុទ្ធប្រឆាំទៅនឹងបម្រែបម្រួលអាកាសធាតុ ។ នេះបើយោងតាមការចុះផ្សាយដោយ AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមមន្ត្រីសេតវិមានរូបនេះ បាននិយាយថា ជំនួយនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Net Zero World Initiative ដែលជាគម្រោងមួយ ត្រូវបានបង្កើតឡើងអំឡុងកិច្ចប្រជុំកំពូលអាកាសធាតុ នៅទីក្រុង Galsgow កាលពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិក បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការចាប់ដៃជាមួយវិស័យឯកជន និងសប្បុរសជន ដើម្បីលើកកម្ពស់ថាមពលស្អាត ។

គួរឱ្យដឹងផងដែរថា ប្រទេសថៃបច្ចុប្បន្នមិនមានរោងចក្រថាមពលនុយក្លេអ៊ែរនោះឡើយ ដោយសារតែមានក្តីបារម្ភចំពោះបញ្ហា ដែលអាចកើតឡើងពីថាមពលដ៏គ្រោះថ្នាក់មួយនេះ បន្ទាប់ពីមានគ្រោះមហន្តរាយពីការលេចធ្លាយថាមពលនុយក្លែអ៊ែរ នៅហ្វូគូស៊ីម៉ា ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ ២០១១ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេស ដល់ថៃ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍទៅលើម៉ាស៊ីរ៉េអាក់ទ័រខ្នាតតូចៗ ដែលផលិតឡើងដោយរោងចក្រ និងអាចធ្វើការចល័តបាន។ ម៉ាស៊ីនរ៉េអាក់ទ័រ ប្រភេទនេះ ជាទូទៅមានសុវត្ថិភាពជាង ដោយសារតែវាមិនត្រូវការអន្តរាគមន៍ពីមនុស្ស ដើម្បីបិទវា នៅពេលមានអាសន្ន ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបានអមដំណើរលោកស្រី Harris បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមួយថា “យើងពិតជាទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសថៃ ដើម្បីទាញយកអត្ថប្រយោជន៍ពីម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូច និងប្រភពថាមពលស្អាតដែលអាចទុកចិត្តបាន” ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយទៀតថា អ្នកជំនាញអាមេរិក នឹងធ្វើការជាមួយប្រទេសថៃលើការដាក់ពង្រាយម៉ាស៊ីនរ៉េអាក់ទ័រ ដែលនឹងមានស្តង់ដារសុវត្ថិភាពខ្ពស់បំផុត និងមិនមានការរីកសាយភាយ ដែលស័ក្តិសមនឹងទីតាំងដីតូច ក្នុងប្រទេសនៅអាស៊ានមួយនេះ៕