បេសកជនអាមេរិក ទទូចពន្លឿនកិច្ចសហប្រតិបត្តិការឡើងវិញជាមួយចិន

អន្តរជាតិ

កាលពី​ជំនួប​រវាង​ប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅកិច្ចប្រជុំ​កំពូល G20 លើកទី ១៧ ដែល​បាន​ធ្វើឡើង​នៅ​ឥណ្ឌូណេស៊ី មេដឹកនាំទាំង ២ បាន​ចរចា​គ្នា​ឡើងវិញ ជុំវិញ​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ផ្អាក​អស់​រយៈពេល​រាប់ខែ តាំងពី​ដំណើរទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់ របស់​ប្រធាន​សភា Nancy Pelosi។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ បេសកជនអាមេរិក John Kerry បាន​ស្នើសុំ​ឲ្យ​ភាគី​ខាងចិន​ជួយ​ពន្លឿន​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ឡើងវិញ ជា​ពិសេស​លើ​បញ្ហា​កាត់​បន្ថយ​ការ​បំភាយ​ផ្សែង​ពុល​ទៅកាន់​បរិយាកាស។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

“បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​ជា​បញ្ហា​របស់​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក មិនមែនជា​បញ្ហា​បុគ្គល​ទេ។ អាមេរិក និង​ចិន​ គួរ​តែ​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ជុំវិញ​រឿងមួយ​នេះ មិនមែន​ដើម្បី​ខ្លួនយើងឡើយ តែដើម្បី​មនុស្ស​ជំនាន់ក្រោយៗទៀត”។ នេះ​បើតាម​សម្ដី​របស់លោក Kerry បាន​លើកឡើង។

សូមជម្រាបដែរថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និងចិន​សម្រាប់​ដំណោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ដោយសារប្រទេសទាំង ២ នេះ គឺជា​មហាអំណាចសេដ្ឋកិច្ចធំ​បំផុត​លើលោក​នា​ពេលបច្ចុប្បន្ន៕