ដោយសាររងឥទ្ធិពលពីវិបត្តិអចលនទ្រព្យក្នុងស្រុកផង និងសេដ្ឋកិច្ចពិភពលោកដែលកំពុងយ៉ាប់យ៉ឺនផង បណ្ដាលឲ្យក្រុមហ៊ុន JD.com របស់ចិនធ្វើការសម្រេចចិត្តដ៏ពិបាកបំផុតមួយ ដើម្បីសំរាលបន្ទុកក្រុមហ៊ុន។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ក្រុមហ៊ុនធំបំផុតលំដាប់ទី ១៥ ប្រចាំប្រទេស បានប្រកាសថា នឹងកាត់បន្ថយប្រាក់ខែបុគ្គលិកជាន់ខ្ពស់ដូចជា ប្រធានផ្នែកជាដើម ពី ១០% ដល់ ២០% ចាប់ពីឆ្នាំក្រោយទៅ។
មូលហេតុដែលក្រុមហ៊ុនសម្រេចធ្វើបែបនេះ គឺដើម្បីយកថវិកាទាំងនោះទៅបើកជូនបុគ្គលិកថ្នាក់ក្រោមៗ ដែលមានប្រាក់ខែតិច ក៏ដូចជាផ្ដល់នូវកញ្ចប់ធានារ៉ាប់រងដល់បុគ្គលិកផងដែរ។
សូមជម្រាបដែរថា ព័ត៌មានខាងលើគឺបានបែកធ្លាយ និងមានការចែករំលែកជាច្រើនលើបណ្ដាញសារព័ត៌មានក្នុងស្រុក ហើយអ្នកតំណាង JD ក៏បានអះអាងដែរថា ព័ត៌មានខាងលើគឺជារឿងពិតប្រាកដ៕