Mazda គ្រោងចាក់លុយជាង ១០ ពាន់លានដុល្លារ ដើម្បីទិញអាគុយរថយន្តអគ្គិសនី

អន្តរជាតិ

ក្រុមហ៊ុន​យានយន្ត​ជប៉ុន Mazda motor Corp មានគម្រោង​ចង់​វិនិយោគប្រាក់​ប្រហែល ១,៥ ទ្រីលានយ៉េន ឬ​ប្រមាណ ១០,៦ ពាន់​លាន​ដុល្លារ ត្រឹមឆ្នាំ ២០៣០ ដើម្បី​ទិញ​អាគុយរថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Envision AESC។ នេះបើតាម​ការ​ចុះផ្សាយពី Nikkei។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅទីក្រុង Hiroshima មានបំណង​ចង់​ទិញ និង​បង្កើន​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ទូទាំងជប៉ុន តាម​រយៈ​ការសហការជាមួយ​ក្រុមហ៊ុន Envision AESC។

គួររំលឹកដែរថា ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​កំពុង​សំងំ​ចាក់​លុយ​រាប់​ពាន់​លាន​ដុល្លារ ទៅលើ​ការ​សាងសង់​រោងចក្រ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី តួយ៉ាងដូចជា​ក្រុមហ៊ុន Toyota Motor Corp ជាដើម ដែល​បាន​ជះលុយ​ជាង ៥ ពាន់​លាន​ដុល្លារ​លើ​ការ​ផលិត​អាគុយ​រថយន្ត​អគ្គិសនី៕