Tesla ប្រមូលរថយន្តចូលរោងចក្រវិញជាង ៣ សែនគ្រឿង ក្រោយមានបញ្ហាភ្លើងស្តុបក្រោយ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បាន​ចាប់ផ្ដើម​ប្រមែប្រមូល​រថយន្ត​ច្រើនជាង ៣២១ ០០០ គ្រឿង​ចូល​រោងចក្រ​វិញ ក្រោយ​រក​ឃើញ​មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​ភ្លើងស្តុប​ក្រោយ​នៃ​រថយន្ត ដែល​មិនអាច​ដំណើរការ​បាន​ល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តដែលត្រូវបានប្រមូល​ចូល​ឃ្លាំងវិញនោះ​គឺ Model 3 ឆ្នាំ ២០២៣ និង ២០២០ និង​រថយន្ត Model Y ២០២៣ ដែល​ផលិតឡើង​សម្រាប់​អតិថិជន​អាមេរិក។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ទាក់ទងនឹងបញ្ហា​មួយនេះ Tesla នឹងបញ្ចេញ​នូវ​កម្មវិធី​ដើម្បី​ដោះស្រាយ​វា ហើយ​ក្រុមហ៊ុន​ក៏​មិនទាន់​ទទួល​បាន​របាយការណ៍​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​ បង្កឡើង​ដោយ​បញ្ហា​មួយ​នេះ​ដូចគ្នា។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ​នេះ​ ក្រុមហ៊ុន Tesla ហាក់ជួបប្រទះ​បញ្ហា​មិនចេះចប់ មិនចេះហើយ ​តួយ៉ាងដូចជា​កាលពីប៉ុន្មានសប្ដាហ៍មុន Tesla ក៏បាន​ប្រមូល​រថយន្ត​ចូល​ឃ្លាំង​វិញ​ជាង ៣ ម៉ឺនគ្រឿង ដោយសារ​បញ្ហា​ឃ្លុប​រថយន្ត​ផងដែរ៕