សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិ ២០ លានដុល្លារ សម្រាប់គម្រោងថាមពលស្អាត ដល់តំបន់ទន្លេមេគង្គ

អន្តរជាតិ

ថ្មីៗនេះ អនុប្រធានាធិតបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានប្រកាសផ្តល់ជំនួយមូលនិធិថ្មី ក្នុងចំនួនទឹកប្រាក់ ២០ លានដុល្លារ សម្រាប់គម្រោងថាមពលស្អាត នៅប្រទេសក្នុងតំបន់ទន្លេមេគង្គ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Harris បាននិយាយទៅកាន់មេដឹកនាំ នៅឯកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២២ នេះ ថា ៖ “សកម្មភាពជ្រោមជ្រែងដ៏ខ្លាំងក្លាទៅលើបញ្ហាអាកាសធាតុ មិនត្រឹមតែចាំបាច់ដើម្បីការពារប្រជាជនលើភពផែនដី និងធនធានធម្មជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដ៏មានឥទ្ធិពល នៃកំណើនសេដ្ឋកិច្ចផងដែរ”។

ថា្នក់ដឹកនាំរបស់សហរដ្ឋអាមេរិករូបនេះ បានបន្ថែមទៀតថា ” យើងទាំងអស់គ្នាពិតជាដឹងហើយថា វិបត្តិអាកាសធាតុ បានបង្ហាញពីការគំរាមគំហែងយ៉ាងខ្លាំង ដល់សហគមន៍ ដែលពឹងផ្អែកទៅលើទន្លេមេគង្គ ដូចជានៅថៃ វៀតណាម ឡាវ ជាដើម ” ។

តាមរយ:សេចក្តីប្រកាសនេះផងដែរ លោកស្រី Harris បាននិយាយថា រដ្ឋាភិបាលអាមេរិក នឹងស្នើសុំមូលនិធិ ពីសភា សម្រាប់ភាពជាដៃគូថាមពល ជប៉ុន-អាមេរិក-មេគង្គ (JUMPP) ដែលតាមរយ:នោះ ប្រទេសជប៉ុន និងអាមេរិក នឹងធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់មេគង្គ ដើម្បីលើកកម្ពស់ថាមពលស្អាតប្រកបដោយនិរន្តភាព ៕