រយ:ពេល ១០ ខែដំបូង ទំហំពាណិជ្ជកម្មរវាងវៀតណាម និង EU កើនឡើងជាង ៥២ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប (EU) បានឈានដល់ ៥២,៥ ពាន់លានដុល្លារ ក្នុងរយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ១៤% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះផងដែរ ការនាំចេញទំនិញរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុប បានកើនឡើងដល់ ៣៩,៧ ពាន់លានដុល្លារ ដែលជាចំនួនកើន​ឡើង ២៣,៥% ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

គួរឱ្យដឹងថា បច្ចុប្បន្ន EU គឺជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់វៀតណាម និងជាទីផ្សារនាំចេញដ៏ធំបំផុតជាងគេទី ៣ ជាមួយនឹងអត្រាកំណើននៃការនាំចេញប្រចាំឆ្នាំ ៧,៥% ឬស្មើនឹង ១៣,៦% នៃទំហំនាំចេញសរុបរបស់ប្រទេសអាស៊ានមួយនេះ នៅចន្លោះឆ្នាំ ២០១៥-២០២១ ។

ជម្រាបជូនថា នៅក្នុងការនាំចូលទំនិញសរុបរបស់ EU បច្ចុប្បន្ន វៀតណាមមានចំណែកទីផ្សារ ១,៨% ពោលគឺខ្ពស់ជាង ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា ម៉ាឡេស៊ី (១,២%) , ថៃ (០,៩%) , ឥណ្ឌូនេស៊ី (០,៧%) និងសិង្ហបុរី (០,៧%) ៕