លោក គិត ចាន់ថា ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
លោកជាអគ្គនាយកក្រុមហ៊ុន KITHCHANTHA INVESTMENT CO,.LTD ដែលវិនិយោគលើវិស័យអចលនទ្រព្យ និងប្រេងឥន្ធនៈនៅតាមបណ្តាខេត្ត។
លោក គិត ចាន់ថា ដែលគេស្គាល់ថា ជាប្អូនជីដូនមួយ លោកស្រី ឧកញ៉ា គិត ហុងយី ឧកញ៉ា គិត ធាង និងអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាគ្រុប និងប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រៅតែពីជាអ្នករកស៊ីហើយនោះ ឧកញ៉ា គិត ចាន់ថា ក៏ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់ជាឧត្តមទីប្រឹក្សាផ្ទាល់ ដែលមាននាមថា ថាមបុញ្ញោមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕