ត្រឹមមួយថ្ងៃប្រជាជនអាមេរិកចាយលុយជាង ៩ ពាន់លានដុល្លារ ក្នុងថ្ងៃ Black Friday

អន្តរជាតិ

Black Friday គឺជា​ថ្ងៃពិសេសមួយនៅសហរដ្ឋអាមេរិក ពោលគ្រប់ទំនិញ​ទាំងអស់​សុទ្ធ​តែមាន​ការ​បញ្ចុះ​តម្លៃ​ខ្លាំង ជាពិសេស​ទំនិញ​ដែល​ទិញ​តាម​អនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Reuters បានបង្ហាញ​ថា Black Friday ឆ្នាំនេះ ប្រជាជនអាមេរិក​ចាយលុយជាង ៩,១ ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន ចំពេល​អាមេរិក​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិ​អតិផរណា​ផង។

ដោយឡែក Adobe Analyst ក៏បាន​រាយការណ៍​បន្ថែមថា ទំហំ​លក់​ទំនិញ​ក្នុង​ថ្ងៃ Black Friday បាន​កើនឡើង ២,៣% បើធៀបនឹង​ឆ្នាំទៅ ខណៈ​ក្នុងនោះ​ការទិញ​តាម​អនឡាញ​មាន​រហូតដល់ ៤៨% ឯណោះ៕