ប្រជាជនចិននាំគ្នាបាតុកម្មទម្លាក់ប្រធានាធិបតី ក្រោយចេញវិធានការរឹតបន្តឹងកូវីដខ្លាំងពេក

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ មានបែកធ្លាយព័ត៌មានជាច្រើនជុំវិញ​ការ​ផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូវីដ ១៩ នៅ​ប្រទេសចិន រហូត​រដ្ឋាភិបាល​តម្រូវ​ឲ្យ​តំបន់​ដែល​រកឃើញ​ការ​ឆ្លង​ត្រូវ​បិទខ្ទប់​ទ្រង់ទ្រាយ​ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី VOA បានឲ្យដឹងថា ដោយសារ​វិធានការ​កូវីដ​សូន្យ​របស់​រដ្ឋាភិបាល មាន​សភាព​តឹងតែង​ខ្លាំង​ពេក រហូត​ប្រជាជន​មិនអាច​សម្រប​ខ្លួន​បាន ដល់ថ្នាក់​ពួកគេ​ចេញ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ ឈានដល់​ថ្នាក់​ទាមទារ​ឲ្យ​ប្រធានាធិបតី ស៊ី ជិនពីង​ ចុះចេញ​ពីតំណែង​ថែមទៀតផង។

ប្រជាជន និង​សិស្សានុសិស្ស​នៅទីក្រុង​យ៉ាងហោចណាស់ ៧ រាប់បញ្ចូល​ទាំង​ទីក្រុង​ប៉េកាំង និង​សៀងហៃ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនាការ​កូវីដសូន្យ​របស់​រដ្ឋាភិបាល រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រចាំ​តំបន់​ត្រូវ​ចេញ​អន្តរាគមន៍​ជាមួយ​នឹង​ពួកគេ​ថែមទៀត។

សូមជម្រាបដែរថា វិធានការ​កូវីដ​សូន្យ​របស់​រដ្ឋាភិបាល គឺ​តម្រូវ​ឲ្យ​ប្រជាជន​ដែល​រស់នៅ​តំបន់​បាន​រកឃើញ​វិជ្ជមាន​កូវីដ ត្រូវ​ធ្វើ​ចត្តាឡឺស័ក​នៅ​ផ្ទះ​រាប់​សប្ដាហ៍ ឬ​អាច​ដល់​រាប់ខែ​ក៏មាន ហើយមិនអនុញ្ញាត​ឲ្យចេញ​ក្រៅ​ផ្ទះ និង​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​តេស្ត​រក​កូវីដ​ស្ទើរ​រៀងរាល់ថ្ងៃ៕