រដ្ឋមន្ត្រីការបរទេស NATO នឹងបើកអង្គប្រជុំ ផ្ដល់ជំនួយបន្ថែមដល់ប្រជាជនអ៊ុយក្រែន

អន្តរជាតិ

នៅថ្ងៃទី ២៩ វិច្ឆិកា ២០២២ នេះ មានសេចក្ដីរាយការណ៍​អំពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រីការ​បរទេស​សមាជិក NATO ទាំងអស់ ជុំវិញ​ការ​ផ្ដល់ជំនួយ​បន្ថែម​ដល់​ប្រជាជន​អ៊ុយក្រែន​សម្រាប់​រដូវ​រងា បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​លើ​សំណង់​អគារ​ធំៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ NATO ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Bucharest នឹង​ផ្ដោតសំខាន់​លើ​ជំនួយ​យោធា​ដូចជា ប្រព័ន្ធ​ការពារ​ដែនអាកាស និង​គ្រាប់​កាំភ្លើង ក៏ដូចជា​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ​ទៀត។

ក្នុងនោះ ពួកគេ​ក៏​នឹង​ពិភាក្សា​គ្នា​អំពី​ដំណោះស្រាយ​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ ដែល​កំពុង​ស៊ូទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់ ដោយសារ​មិនមាន​ទីជម្រក​សមប្រកប ដ្បិត​រុស្ស៊ី​បាន​កម្ទេច​អគារ​ធំៗ​ជាច្រើន ដូច្នេះ​ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធទឹក​នៅទីក្រុង​ជាច្រើន​ត្រូវបាន​កាត់ផ្ដាច់។

បន្ថែមពីនោះ ពួកគេ​ក៏​ទំនង​ជា​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​អនុញ្ញាត​សុំចូលជា​សមាជិក NATO ពេញសិទ្ធ​របស់​អ៊ុយក្រែន​ផងដែរ ប៉ុន្តែ​វាមិនមាន​ភាគរយ​ច្រើន​ក្នុងការ​សម្រេច​ទៅ​ដោយ​ជោគជ័យ​ឡើយ ដ្បិត​អ៊ុយក្រែន​កំពុង​ស្ថិតក្នុង​ស្ថានការណ៍​ដ៏​យ៉ាប់យ៉ឺន​មួយ៕