Evergrande ឈានដល់ការចុះកិច្ចព្រមព្រៀងលក់ដីមួយកន្លែង ក្នុងតម្លៃជាង ១ ពាន់លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន China Evergrande Group បាននិយាយថា ខ្លួនបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីលក់ដីមួយកន្លែង នៅក្នុងទីក្រុង Shenzhen ក្នុងតម្លៃ ៧,៥៤ ពាន់លានយ៉ន់ (១,០៥ ពាន់លានដុល្លារ) នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សមួយនេះ កំពុងប្រមឈមមុខនឹងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរបំផុត។ នេះបើយោងតាមការចុះផ្សាយពី CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Evergrande ដែលមានបំណុលប្រហែល ៣០០ ពាន់លានដុល្លារ កំពុងតែនាំឱ្យវិបត្តិបំណុលអចលទ្រព្យ នៅក្នុងប្រទេសចិន កាន់តែធ្លាក់ចូលទៅកាន់ស្ថានភាពធ្ងន់ធ្ងរ និងថែមទាំងបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនផ្សេងទៀត ខកខានក្នុងការសងបំណុលក្រៅប្រទេស ដែលជាហេតុជំរុញឱ្យមានការពិចារណា លើការរៀបចំរចនាសម្ពន្ធបំណុលឡើងវិញ ។

យ៉ាងណាមិញ Evergrande បាននិយាយថា ខ្លួននឹងលក់ដីមួយកន្លែងនេះ ទៅឱ្យក្រុមហ៊ុន Shenzhen Anhe No 1 Proerty Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shenzhen Anju Construction Investment and Operation កាន់កាប់ជំនួសវិញ។

លើសពីនេះ Evergrande រំពឹងថាការលក់ដីទំហំ ១០ ៣៧៧ ម៉ែត្រការ៉េ ដែលមានទីតាំងនៅទីក្រុង Shenzhen នេះ នឹងធ្វើឱ្យខ្លួនខាតបង់ទឹកប្រាក់ប្រហែល ១៦៣ លានយ៉ន់។ ហើយសម្រាប់ប្រាក់ចំណូលដែលបានពីការលក់នេះ នឹងត្រូវប្រើប្រាស់ ដើម្បីសងបំណុល ដែលទាក់ទងទៅនឹងដីធ្លី របស់ក្រុមហ៊ុនផ្ទាល់ ៕