ក្រុមហ៊ុន Adani Enterprises ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Adani Group ផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ ទទួលបានសិទ្ធអភិវឌ្ឍន៍នៅតំបន់អនាធិបតេយ្យធំជាងគេនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយពី CNN។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនអ្នកមានដាច់គេនៅអាស៊ី បានចាយលុយប្រមាណ ៥០ ពាន់លានរូពី ឬប្រមាណ ៦១២ លានដុល្លារអាមេរិក ក្នុងការដេញថ្លៃអភិវឌ្ឍន៍តំបន់ Dharavi នៅទីក្រុង Mumbai។
គួររំលឹកដែរថា តំបន់ Dharavi ថ្វីបើនៅក្នុងទីក្រុង Mumbai ជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតយក្សក៏ពិតមែន ប៉ុន្តែតំបន់នេះគឺពោរពេញទៅដោយក្រុមគ្រួសារក្រខ្សត់ ខណៈប្រជាជននៅទីនោះក៏មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដែរ។
សូមជម្រាបបន្ថែមថា គម្រោងអភិវឌ្ឍន៍នៅតំបន់ Dharavi នឹងក្លាយជាគ្រោងការណ៍ទី ០៤ ដែលក្រុមហ៊ុន Adani Realty កំពុងធ្វើនៅទីក្រុង Mumbai ហើយក៏ជាគ្រោងការណ៍ទី ២៤ ដែលក្រុមហ៊ុនអ្នកមានដាច់គេកំពុងអភិវឌ្ឍន៍នៅទីក្រុងចំនួន ០៤ ទូទាំងប្រទេស៕