អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញលិខិតអបអរសាទរ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ ក្នុងឱកាសដែលលោកឧកញ៉ាទាំងពីរ ត្រូវបានផ្ដល់សេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបោះឆ្នោតជាប់ជាបេក្ខភាពក្បាលម៉ាស៊ីនបន្តវេន នាអាណត្តិទី៤ នេះ។
គួររំឮកថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា លោកឧកញ៉ា សុង សារ៉ន និងលោកឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតគាំទ្រខ្ញុំបាទឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជាសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤ គួរជាទីអបអរសាទរ។
ក្នុងនោះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ដែលជាអតីតអនុប្រធានសហព័ន្ធ ទទួលបានសំឡេង ១២៨សម្លេង។ ចំណែកឯប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទៅលើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។ លោកឧកញ៉ា សុង សារ៉ន នឹងឡើងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ជំនួសលោកឧកញ៉ា ហ៊ុន ឡាក់៕