ឧកញ៉ា គីម ហ៊ាង៖ តើសុខភាព លុយ និងអំណាច មួយណាសំខាន់ជាងគេ?

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​​បាន​លើក​ឡើង​ជា​សំណួរ​ដើម្បី​ជា​ការ​ត្រិះរិះ​ពិចារណា​ថា “តើសុខភាព លុយ និងអំណាច មួយណាសំខាន់ជាងគេ?”។ ទោះយ៉ាងណា ក្រៅពីកត្តាធំៗ​ទាំង​៣​នេះ លោក​ឧកញ៉ា យល់​ថា​ចំណេះដឹង គឺ​សំខាន់​ជាង​គេ​បំផុត ព្រោះ​ចំណេះ​ដឹង​អាច​​​ជួយ​ឱ្យ​យើង​​ចេះ​ថែរក្សា​សុខភាព រក​លុយ និង​​អាច​បាន​ទាំង​អំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា គីម ហ៊ាង ​​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​​​​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖
១. តើសុខភាព និងលុយ មួយណាសំខាន់ជាង? លុយមានតម្លៃ នៅពេលសុខភាពល្អ!
២. តើយើងគួរស្វែងរកអំណាចជាមុន ឬរកលុយជាមុន? ស្វែងរកអំណាច ដើម្បីការពារលុយ​ដែលយើងមាន​ច្រើនស្រាប់!
៣. តើរស់ឱ្យ​បានយូរ និងរកលុយឱ្យ​បានច្រើន មួយណាសំខាន់ជាង? រស់ឱ្យ​បានយូរ ដើម្បីចាយលុយ ​​​ដែល​យើងមានច្រើន!
៤. តើជីវិតមានសុខភាព តែអត់លុយ ឬមានលុយ តែអត់អំណាច ជាជីវិតយ៉ាងម៉េច? ជីវីត ត្រូវតែមានសុខភាព លុយ និងអំណាច!
៥. តើសុខភាព លុយ និងអំណាច មួយណាសំខាន់ជាងគេ? ចំណេះដឹង សំខាន់ជាងគេ ព្រោះចំណេះដឹង​អាច​ជួយយើងឱ្យ​ចេះថែសុខភាព រកលុយ និងអំណាចបាន។

គួរបញ្ជាក់ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាបុគ្គលម្នាក់​ដែល​ស្រឡាញ់​សុខភាព​ជា​ខ្លាំង ហើយ​លោក​តែង​តែ​លេង​កីឡា​ ជាពិសេស​​លេង​បាល់ទាត់​​ជា​ញឹកញាប់។ លើស​ពី​នេះ​ លោក​ក៏​ជា​ប្រធាន​ក្រុម និង​ជា​ខ្សែ​ប្រយុទ្ធ​ក្រុម​​បាល់ទាត់​ពាក់​កណ្តាល​អាជីព Khmer United ទៀតផង។ លោក ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សេដ្ឋី​មួយ​រូប​នៅ​កម្ពុជា ​​​​​​ដែល​ជា​ម្ចាស់​គម្រោង​បុរី​ចំនួន​២​កន្លែង ​គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និង​បុរី វិមានសំណាង (Borey Vimean Samnang) ដែល​ជា​បុរី​លំដាប់​អភិជន​សម័យ​ថ្មី​ផង​ដែរ៕