ប្រធានផ្នែកយុទ្ធសាស្ត្រ IMF នឹងធ្វើដំណើរទៅប្រទេសចិន ពន្លឿនការដោះស្រាយបំណុល

អន្តរជាតិ

កាលពី​ថ្ងៃពុធ​កន្លងទៅ មានដំណឹងថា ប្រធានផ្នែកយុទ្ធសាស្ត្រមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី​ Ceyla Pazarbasioglu នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេសចិន​ដោយផ្ទាល់ នាសប្ដាហ៍ក្រោយ ដើម្បី​ពិភាក្សា​ក្នុង​ការ​ពន្លឿន​ដំណោះស្រាយ​បំណុល​នៃ​ប្រទេស​ក្រីក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា Pazarbasioglu បានស្វាគមន៍ចំពោះការចូលរួមរបស់ប្រទេសចិន នៅក្នុងការជួយដោះស្រាយបំណុលសម្រាប់ប្រទេសឆាដ ដែលជាប្រទេសដំបូងគេ បានបញ្ចប់ដំណើរការក្រោមក្របខ័ណ្ឌរួម (Common Framework) ដែលបង្កើតឡើងនៅចុងឆ្នាំ ២០២០ ដោយក្រុមនៃសេដ្ឋកិច្ចធំៗចំនួន ២០ ។

ប្រទេសបន្ទាប់​គឺ សំប៊ី ដែលម្ចាស់បំណុលជាច្រើនទទូច​សុំ​អន្តរាគមន៍​ពី IMF ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ ខណៈ​ប្រទេសមួយនេះ​ត្រូវបាន​គេ​ស្គាល់ថា ជាប់​បំណុល​ច្រើន​ជាងគេ​បំផុត​មួយ​នៅ​ទ្វីបអាហ្វ្រិក និង​មាន​សភាព​រញ៉េរញ៉ៃ​បំផុត​សម្រាប់​ដំណើរការ Common Framework។

ដោយឡែក IMF ធនាគារពិភពលោក និង​មន្ត្រីជាច្រើន​រូប​នៃ​ក្រុម G7 ក៏​បាន​ទទូច​ឲ្យ​ចិន ដែលជា​ម្ចាស់បំណុល​ធំ​បំផុត​លើ​លោក ពន្យារពេល​ក្នុង​ការ​ទារ​បំណុល​ពី​ប្រទេស​ដែល​ជាប់​បំណុល​ខ្លួន​មួយ​រយៈពេលសិន៕