កំណើនសេដ្ឋកិច្ចអាមេរិកកើនឡើងលើកដំបូង សម្រាប់ ៣ ត្រីមាសចុងក្រោយនៃឆ្នាំ ២០២២

អន្តរជាតិ

តាំងពីបើកទំព័រ​ឆ្នាំ ២០២២ រហូត​ដល់​ជិត​បញ្ចប់​ឆ្នាំ សេដ្ឋកិច្ចពិភពលោក​ហាក់​មិនសូវ​អំណោយផល​ប៉ុន្មានឡើយ សម្រាប់​មហាអំណាចគ្រាក់ៗ​ទូទាំង​សកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោងតាម​ការ​ចុះផ្សាយពី CNA បានបង្ហើបថា ទំហំសេដ្ឋកិច្ចសហរដ្ឋអាមេរិក​នៅ​ត្រីមាសទី ៣ ឆ្នាំនេះ បាន​កើនឡើង​ជិត ៣% បើធៀបនឹងឆ្នាំទៅ ជាការ​កើនឡើង​តំបូង​សម្រាប់ ៣ ត្រីមាសចុងក្រោយ។

កំណើន​ GDP គិតពីខែកក្កដា ដល់ខែកញ្ញា កើនឡើង ២,៩% ប្រចាំឆ្នាំ​ ខណៈ​គិតតែក្នុងខែតុលា មាន​ចំនួន ២,៦%។ នេះបើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋានពាណិជ្ជកម្ម។

សូមជម្រាបដែរថា បើទោះជា​សេដ្ឋកិច្ច​ប្រចាំត្រីមាសទី ៣ របស់អាមេរិក​មាន​ការ​កើនឡើង​ល្អ​ក៏​ពិតមែន ប៉ុន្តែ​ថ្មីៗនេះ​ពួកគេ​កំពុង​ព្រួយបារម្ភ​ជាមួយ​នឹង​ការ​ចេញ​មុខ​បាតុកម្មរបស់​កម្មករ​ធ្វើការ​សាងសង់​នៅ​ផ្លូវរថភ្លើង ព្រោះ​បើសិនជា​សង្វាក់ផ្គត់ផ្គង់តាម​ផ្លូវដែក​មាន​ការ​កកស្ទះ វា​នឹង​បណ្ដាល​ឲ្យ​អាមេរិក​ខាតលុយ​ប្រហែល ២ ពាន់​លាន​ដុល្លារ​ឯណោះក្នុងមួយថ្ងៃ៕