ធនាគារលំដាប់កំពូល HSBC ប្រកាសបិទសាខា ១១៤ កន្លែង នៅអង់គ្លេស ក្នុងឆ្នាំ ២០២៣ ខាងមុខ

អន្តរជាតិ

កាលពីថ្ងៃពុធ ទី ៣០ ខែវិច្ឆិកា ធនាគារ HSBC បានធ្វើការប្រកាសថា នឹងបិទសាខាចំនួន ១១៤ កន្លែង នៅក្នុងប្រទេសអង់គ្លេស ចាប់ពីខែមេសា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីព្យាយាមកាត់បន្ថយការចំណាយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

HSBC រួមជាមួយធនាគារដៃគូផ្សេងទៀត ដូចជា Lloyds Banking Group ក៏បានប្រកាសបិទសាខារបស់ខ្លួនផងដែរ ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែអតិថិជនកាន់តែច្រើនឡើង កំពុងផ្លាស់ប្តូរការប្រើប្រាស់សេវាកម្មធនាគារ តាមរយ:ប្រព័ន្ធអនឡាញជំនួសវិញ ។

យ៉ាងណាមិញ HSBC បាននិយាយថា ធនាគាររបស់ខ្លួន នឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់រាប់សិបលានផោន ដើម្បីធ្វើបច្ចុប្បន្នភាព និងកែលម្អសាខាចំនួន ៣២៧ ដែលនៅសេសសល់របស់ខ្លួន ក្នុងប្រទេសអង់គ្លេស ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា មានបុគ្កលិកប្រហែល ១០០ នាក់ បានបាត់បង់ការងាររបស់ពួកគេ តាមរយ:ការបិទសាខាជាច្រើន នៅអង់គ្លេស ក្នុងរយ:ពេលចុងក្រោយនេះ ។

សូមបញ្ជាក់ផងដែរថា ធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មធនាគារជាច្រើន បានបិទ និងកំពុងឈានទៅរកការបិទ សាខារបស់ខ្លួនជាង ៥ ២០០ កន្លែង នៅអង់គ្លេស ចាប់តាំងពីដើមឆ្នាំ ២០១៥ មក ក្នុងអត្រាបិទប្រហែល ៥៤ កន្លែង ជារៀងរាល់ខែ ៕