កូរ៉េខាងត្បូង ខាតលុយជាង ១ ពាន់លានដុល្លារ ដោយសារការធ្វើកូដកម្មពីអ្នកបើករថយន្តដឹកទំនិញ

អន្តរជាតិ

ក្រសួងឧស្សាហកម្ម​បានទម្លាយថា កូរ៉េខាងត្បូង​ខាតលុយ​អស់ប្រហែល ១,៦ ទ្រីលានយ៉េន ឬជាង ១,២ ពាន់​លាន​ដុល្លារ ដោយសារ​ការ​កកស្ទះ​ទំនិញ បន្ទាប់​ពី​មាន​កូដកម្ម​ដ៏​ធំ​សំបើម ពី​អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បាន​ឲ្យដឹងថា កូដកម្ម​ដែល​មាន​ការ​ចូលរួម​ពី​អ្នកបើករថយន្តដឹកទំនិញ​ច្រើនជាង ២០០ ០០០ នាក់ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៨ ថ្ងៃជាប់គ្នា ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​សម្រួល​លើ​បញ្ហា​មួយនេះ។

ក្នុងចំណោម​ទំនិញ​ដែល​មាន​ការ​ខាតបង់​យ៉ាងធំធេង​នេះ គឺ​មាន​ដូចជា ស៊ីម៉ងត៍ ដែកថែប យានយន្ត និង​ការ​ចម្រាញ់​ប្រេង ខណៈ​ការ​ខាតបង់​ជាង ១ ពាន់​លាន​ដុល្លារ​នេះ មាន​រយៈពេល​ត្រឹម​តែ ៧ ថ្ងៃប៉ុណ្ណោះ។

សូមជម្រាបដែរថា មូលហេតុ​ដែល​បង្ក​ឲ្យកើតមាន​កូដកម្ម​នេះ​ អាចបណ្ដាល​មក​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល មិន​តំឡើង​ប្រាក់ខែអប្បបរិមា​ជូន​អ្នកបើក​រថយន្តដឹកទំនិញ ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខឡើយ។

បន្ថែមពីនោះ រដ្ឋាភិបាលអាច​នឹង​ប្រើ​ធម៌ក្ដៅ សម្រាប់​បុគ្គល​ដែល​មិនព្រម​ធ្វើតាម​ការ​បញ្ជា​ឲ្យ​ត្រឡប់ទៅធ្វើការ​វិញ ដូចជាត្រូវ​បង់​ប្រាក់ពិន័យ ឬ​អាច​ជាប់ពន្ធនាគារ និងឈាន​ដល់​ការ​ដកហូត​ប័ណ្ណបើកបរ​ថែមទៀត៕