ឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ត្រូវបានដំឡើងឋានៈស្មើ «រដ្ឋលេខាធិការ»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ដំឡើងឋានៈ​ស្មើ «រដ្ឋលេខាធិការ» បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/១១២២/១៥០០ ចុះ​ថ្ងៃទី​៣០ ខែ​វិចិ្ឆកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា​នេះ​ដែរ ​ព្រះរាជក្រឹត្យ​ខាង​លើ​នេះ ​​ក៏​បាន​តែងតាំង និងផ្តល់ឋានៈ ​ជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន២រូប​គឺ៖ ទី១)ផ្តល់ឋានៈលោក ឈុន ហុង ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែម​លើមុខងារបច្ចុប្បន្ន និង​ទី២)ផ្តល់ឋានៈលោក ប៊ុន សុខា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើ​អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ដោយឡែក ​ក្នុង​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២២​ នេះ​ដែរ ក៏​មាន​ការ​តែងតាំង និង​ផ្តល់ឋានៈជាសមាជិក​ក្រុមលេខា​សម្តេចតេជោ ហ៊ុន សែន ចំនួន១រូប​ផង​ដែរ​ ដល់​លោក ម៉ែន ពិសិដ្ឋស័ក្តិ ដោយ​មាន​ឋានៈ​ស្មើ អគ្គនាយក បន្ថែម​លើមុខងារបច្ចុប្បន្ន។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ​តែងតែ​ចូល​រួម​កិច្ចការងារ​សង្គម និង​តែង​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​សង្គម​ជាតិ។ ជាក់ស្តែង កាលពី​ខែ​ឧសភា ឆ្នាំ២០២១ លោក​ឧកញ៉ា និង​លោក​ជំទាវ ក៏​បាន​បរិច្ចាគ​ថវិកា និង​គ្រឿង​ឧបភោគ-បរិភោគ ​​ជូន​បញ្ជារការដ្ឋាន​អង្គរក្ស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ផងដែរ៕